គាស់កកាយពេលវេលាស្វែងរកអ្នកមានទេពកោសល្យ ដោយWang SuZhen​ មកពីMalvern ចក្រភពអង់គ្លេស (20211201)

0觀看次
A- A+

ប្រធានបទ៖ គាស់កកាយពេលវេលាស្វែងរកអ្នកមានទេពកោសល្យ

អត្ថបទដោយ៖ Wang SuZhen​(王素真)

(ក្រុមអ្នកបកប្រែភាសា Serbian ក្នុងថ្នាក់រៀនអនឡាញខេត្តកាវស្យុង)

បកប្រែដោយ៖ ចេង ដាលីន(李釧玉)

មនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាម គឺមិនអាចបង្ហាញគុណធម៌របស់ខ្លួនបានឡើយ ត្រូវការបណ្តុះ និងហ្វឹកហាត់ទេពកោសល្យផ្នែកសារព័ត៌មានតែមិនទទួលបានលទ្ធផលល្អសោះ។ ចំណាយពេលបួន ប្រាំឆ្នាំនៅតែមិនអាចដឹកនាំចេញផ្នែកមួយនេះ រូបថតនៅតែរូបថត របាយការណ៍នៅតែរបាយការណ៍ គេស្គាល់យើង តែយើងមិនស្គាល់គេ។

ខ្ញុំពិតជាសូមស្ងើចសរសេរពីការគាស់កកាយពេលវេលាស្វែងរកអ្នកមានទេពកោសល្យរបស់អ្នកគ្រូម៉ីអ៊ីនខ្លាំងណាស់។ ពាក្យមួយឃ្លារបស់គាត់ អាចធ្វើអ្នកមិនចេះសរសេររបាយការណ៍ក្លាយជាអ្នកសរសេរចែករំលែកអត្ថបទក្នុងថ្នាក់រៀនអនឡាញខេត្តកាវស្យុង ខ្ញុំពិតជាអរគុណដល់អ្នកគ្រូខ្លាំងណាស់។ នៅចក្រភពអង់គ្លេសបច្ចុប្បន្នមានអ្នកមានទេពកោសល្យខាងសរសេរអត្ថបទចំនួនបីនាក់ ពិតជាមិនគួរឱ្យជឿ។ ធ្វើអោយពួកគាត់ជោគជ័យក៏ដូចជាធ្វើអោយខ្លួនឯងជោគជ័យដែរ នេះជាជំនួយស្វែងរកអ្នកមានទេពកោសល្យជូនព្រះភិក្ខុនីដោយប្រយោល ថែមទាំងជួយចក្រភពអង់គ្លេសបន្សល់នូវប្រវត្តិសាស្ត្រនាពេលអនាគតទៀតផង។

ខ្ញុំយល់ថាថ្នាក់រៀនអនឡាញខេត្តកាវស្យុងគឺជាក្រុមអ្នកបណ្តុះមនុស្សមានទេពកោសល្យ "អ្នកមិនចាំបាច់ទាល់តែពូកែទើបអាចចាប់ផ្តើមបានទេ តែអ្នកត្រូវតែចាប់ផ្តើមទើបអាចពូកែបាន"។ មិនខុសទេ គឺត្រូវដាំដុះបែបនេះឯង ត្រូវបញ្ចូលសារធាតុចិញ្ចឹមដើម្បីឱ្យគាត់លូតលាស់ ចាប់ផ្តើមដុះស្លឹកបែកមែកហើយ សង្កេតមើលថាតើគាត់ជាពូជអ្វី ទើបអាចដាក់ជីទៅតាមប្រភេទនីមួយៗ ឱ្យគាត់លូតលាស់តាមធម្មជាតិ បើសិនដាក់ជីមិនត្រូវអាចនឹងស្វិតស្រពោនខូច។

ថ្នាក់រៀនអនឡាញខេត្តកាវស្យុងគឺជាពិភពស្វែងរកអ្នកមានទេពកោសល្យ នាំមនុស្សចូលទៅក្នុងប្រាសាទអោយគាត់បានដឹងថាត្បូងដែលមានពន្លឺភ្លឺព្រិចៗគឺចេញពីលើខ្លួនផ្ទាល់ មិនមែននៅក្នុងប្រាសាទទេ។ អ្នកគ្រូម៉ីអ៊ីនប្រៀបដូចជាចាស់ទុំ ព្រះភិក្ខុនីប្រៀបដូចជាព្រះពុទ្ធ ធ្វើតាមការអូសទាញល្អៗ ដើម្បីដឹកនាំពួកយើងឱ្យឈានទៅមុខមួយជំហានម្តងៗ បន្ទាប់ពីមានទំនាក់ទំនងគ្នាយូរមកត្រូវបានឆ្លងថាមពលវិជ្ជមាន យូរៗទៅខួរក្បាលក៏ប្រែជាចាប់អារម្មណ៍ច្រើនហើយ នៅពេលដែលអ្នកគ្រូវត្រូវការស្វែករកអ្នកបកប្រែអត្ថបទ ក្នុងចិត្តរបស់ខ្ញុំក៏ផុសចេញនូវមុខរបស់អ្នកមានទេពកោសល្យម្នាក់ៗមក និងបានប្រគល់តារាងពិន្ទុចេញមកយ៉ាងលឿន។ ការចែករំលែកលើកនេះ ក៏ត្រូវបានច្របាច់ចេញមកបែបនេះដែរ។ សូមអរគុណដល់អ្នកគ្រូ និងក្រុមការងារដែលបានផ្តល់អោយនូវពិភពមួយនេះ ពិតជាមិនគួរឱ្យជឿពីតមែន។

Like our articles?Welcome to join JSHeartLand.